យន្តការចែករំលែកព័ត៌មានថ្នាក់ជាតិស្តីពី 
ធនធានពន្ធុរុក្ខជាតិសម្រាប់ស្បៀង និងកសិកម្ម

តើអ្វីជាយន្តការថ្នាក់ជាតិ? 
គឺជាបណ្តាញនៃស្ថាប័នសាធារណៈ និងឯកជនដែលអភិរក្ស និងប្រើ ប្រាស់នូវធនធានពន្ធុរុក្ខជាតិនៅក្នុងប្រទេសកម្ពុជា។
តើព័ត៌មានអ្វីខ្លះដែលយន្តការផ្តោតសំខាន់លើ?
គោលបំណងរបស់យន្តការគឺ ដើម្បីចែករំលែកព័ត៌មានទាក់ទងទៅនឹង ធនធានពន្ធុរុក្ខជាតិរបស់ប្រទេសកម្ពុជា  ជាពិសេសចំពោះការប្រតិបត្តិ នូវផែនការសកលនៃសកម្មភាព(GPA) លើធនធានពន្ធុរុក្ខជាតិសម្រាប់ ស្បៀង និងកសិកម្ម (PGRFA) នៅក្នុងប្រទេស។ 

តើអ្វីជាសារៈប្រយោជន៍របស់យន្តការ?
យន្តការត្រូវបានប្រើប្រាស់ក្នុងមធ្យោបាយច្បាស់លាស់ ដើម្បីសម្រួល ដល់ដំណើរការ និងវិភាគនូវព័ត៌មានដែលជួយសម្រួលដល់ដំណើរការ ធ្វើការសម្រេចចិត្ត និងដើម្បីរក្សាប្រវត្តិព័ត៌មានរបស់ប្រទេសស្តីពីធន ធានពន្ធុរុក្ខជាតិសម្រាប់ស្បៀង និងកសិកម្ម (PGRFA) ។ វាផ្តល់នូវ ឱកាសផងដែរឲ្យស្ថាប័នចូលរួមទាំងអស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីរួមចំណែកដល់ដំណើរការធ្វើការសម្រេចចិត្ត និង ពង្រីកការផ្សព្វផ្សាយរបស់ពួកគេនៅឯកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។
ផ្អែកលើព័ត៌មានដែលមានស្រាប់តាមរយៈយន្តការនេះ របាយការណ៍ យុទ្ធសាស្រ្តស្តីពីធនធានពន្ធុរុក្ខជាតិសម្រាប់ស្បៀង និងកសិកម្មនៅក្នុង ប្រទេសគឺត្រូវបានរៀបចំ ។ វានឹងត្រូវបានផ្ញើរជូនទៅកាន់គណៈកម្មា ធិការស្តីពីធនធានពន្ធុសម្រាប់ស្បៀង និងកសិកម្មរបស់អង្គការ FAO ដូចការចូលរួមរបស់ប្រទេសកម្ពុជា ដើម្បីធ្វើការរៀបចំនូវរបាយការណ៍ លើកទី ២ ស្តីពីធនធានពន្ធុរុក្ខជាតិសម្រាប់ស្បៀង និង កសិកម្ម។ 


តើឧបករណ៍ និងវិធីសាស្រ្តអ្វីខ្លះដែលយន្តការប្រើ ?
ឧបករណ៍ និងវិធីសាស្រ្តទាំងឡាយត្រូវបានព្រមព្រៀងដោយគណៈ កម្មាធិការ ស្តីពីធនធានពន្ធុសម្រាប់ស្បៀង និងកសិកម្មរបស់អង្គការ FAO: 
  • បញ្ជីនៃសូចនាករ និងបែបបទសរសេររបាយការណ៍សម្រាប់ ត្រួតពិនិត្យ លើប្រតិបត្តិការនៃផែនការសកលនៃសកម្មភាព (GPA)
  • ប្រព័ន្ធព័ត៌មានរួមមាន ប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងម៉ាស៊ីន ស្រាវជ្រាវ


តើយន្តការប្រតិបត្តិការដូចម្តេច?
តាមរយៈការចូលរួមដោយស្ម័គ្រចិត្តនៃស្ថាប័នថ្នាក់ជាតិ និង សម្រប សម្រួល ដោយស្ថាប័នសម្របសម្រួលថ្នាក់ជាតិលើប្រតិបត្តិការផែនការ សកលនៃសកម្មភាព (GPA) ក្នុងសហប្រតិបត្តិការជាមួយគណៈកម្មា ធិការធនធានពន្ធុរុក្ខជាតិថ្នាក់ជាតិ។ 



តើនរណាខ្លះអាចចូលរួមនៅក្នុងយន្តការ ហើយចូលរួមដោយ របៀបណា?
អ្នកពាក់ព័ន្ធទាំងអស់រួមមាន ស្ថាប័នសាធារណៈ ឬឯកជន អង្គភាព សហគ្រាសទាំងឡាយដែលរួមចំណែកក្នុងការអភិរក្ស និងប្រើប្រាស់ ប្រកបដោយនិរន្តរភាព នូវធនធានពន្ធុរុក្ខជាតិសម្រាប់ស្បៀង និង កសិកម្មក្នុងប្រទេសអាចជាផ្នែកមួយនៃយន្តការ ដោយមានកិច្ចសន្យា ជាមួយអង្គភាពសម្របសម្រួលថ្នាក់ជាតិ។



អភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី)
ផ្លូវជាតិលេខ ៣ សង្កាត់ ប្រទះឡាង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (៨៥៥-២៣) ៦៣១៩៦៩៤/៣/២, ទូរអក្ខរា : cardi@cardi.org.kh, គេហទំព័រ : www.cardi.org.kh






advanced search